ការ​ព្យាករណ៍​ពានរង្វាន់​ពិភពលោក

Translated into Khmer (Original version)


តើ​អ្នក​មាន​ចាំឈ្មោះ​ប៉ូល (Paul) ដែល​ជាត្រីមឹក​ដ៏​ធំ​នោះ​ដែរ​ទេ? ដោយ​មាន​សមត្ថភាព​អាច​ទាយ​អ្នក​ឈ្នះ​​​ការ​ប្រកួត​របស់​ប្រទេស​អាល្លឺម៉ង់​​បាន គេ​បាន​ក្លាយ​ជា​តារា​​សម្រាប់​​ការប្រកួត​​​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ប្រចាំ​ឆ្នាំ 2010។ លើសពីនេះ គេបានទាយត្រូវអ្នកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ ការងាររបស់គេបានចាប់ផ្តើមជាមួយនឹងដំណើរការប្រកួតជ្រើសរើសជើងឯកប្រចាំអឺរ៉ុបឆ្នាំ 2008 (Euro 2008) ហើយ​បាន​ឃើញ​គេ​បន្ត​ព្យាករណ៍​ត្រូវចំនួន 11 ក្នុងចំណោម 13 ប្រកួត។ គេធ្លាប់សម្រេចជ្រើសយកប្រអប់មួយក្នុងចំណោម​ប្រអប់ចំណី​អាហារ​ពីរ​​​ដែល​មាន​ទង់​ជាតិ​នៃ​ក្រុម​នីមួយៗ​​ដែលចូល​រួមរាល់​ការ​ប្រកួត។ ជា​អកុសល​ គេ​បាន​ស្លាប់​កាលពី​ចុង​ឆ្នាំ 201​​0។

ពេលនោះ មិនមែនមានតែ​ប៉ូល​​មួយប៉ុណ្ណោះ​ទេ។ សូម្បី​តែ​សត្វក្រពើឈ្មោះ​ហារី (Harry) ក៏​បាន​ទាយ​អ្នក​ឈ្នះ​ការ​ប្រកួតបាត់ទាល់ដណ្ដើមពានរង្វាន់​ពិភពលោកឆ្នាំ 201​​0 ដែរ។ ច្រើនលើស​ពី​នេះទៀត គេ​អាច​ទ​ស្ស​ន៍​ទាយ​លទ្ធផល​នៃការ​បោះ​ឆ្នោត​សហព័ន្ធ​របស់អូស្ត្រាលី​ជាប់​ៗគ្នា​ចំនួនពីរដងទៀត។ ​យ៉ាង​ណាក៏ដោយ ក៏គេ​​មិន​​ដែល​បានសុំឲ្យមានការលើកទឹកចិត្ត​ទាក់ទាញ​ក្នុងនាមជាត្រីមឹកដ៏ធំរបស់​អាល្លឺម៉ង់​​ឡើយ។ សូម្បីតែម៉ានី​ (Mani) ដែល​ជា​សត្វ​សេក​របស់​សឹង្ហ​បូរី​​ដែល​បានទាយគ្រប់ពូល និង​​វគ្គ​ពាក់​​កណ្តា​ល​ផ្ដាច់ព្រ័ត្រនៃ​ការ​ប្រកួតដណ្ដើមពានរង្វាន់បាត់ទាត់​ពិភពលោក​ប្រចាំ​ឆ្នាំ 2010 ដែរ​នោះ ក៏មិនបានទាយឲ្យត្រូវជាង​នេះ​ដែរ ពីព្រោះ​គេបានទាយខុសចំពោះ​ក្រុមដែលនឹង​ទទួលបានជ័យជម្នះក្នុង​ការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​អេស្ប៉ាញ និង​ហុល្លង់។

ចាប់​តាំង​ពី​ការចាកលោកភ្លាមៗរបស់​ប៉ូល​ទៅ មានការប្រកួតប្រជែង​គ្នា​យ៉ាងសម្បើមចំពោះ​អ្នក​ដែល​ត្រូវពាក់ម្កុដ​នេះ​បន្ត។ នៅ​កំឡុងការប្រកួតដណ្ដើមជើងឯកអឺរ៉ុប​ប្រចាំ​ឆ្នាំ 2012 (Euro 2012) មាន​សត្វចំនួន​បី​ប្រភេទ​ដែល​ចូលរួមការប្រកួតប្រជែង​នេះ: ស៊ីតា (Citta) ដែល​ជា​សត្វ​ដំរី​​ឥណ្ឌារស់​នៅ​​សួន​ស​ត្វក្នុងទីក្រុង​ក្រាកូវ (Krakow) នៃ​ប្រទេស​ប៉ូឡូញ។ ហ្វ្រេដ (Fred) ដែល​ជា​សំពោជស្បូវ​អ៊ុយក្រែន​ដែល​គេ​​អាច​តាម​បាន​​នៅ​លើ Twitter។ ច្រើនជាងនេះទៀត ហ្វ៊ុនទិក (Funtik) ដែល​ជា​សត្វ​ជ្រូក​ចេះ​ទាយ​របស់​អ៊ុយក្រែន​អាចទស្សន៍ទាយត្រូវ 2 ក្នុងចំណោម 3 ប្រកួត។

តើ​នរណា​នឹង​ជំនួស​​ប៉ូល​ដែល​ជា​ត្រីមឹក​​ដ៏ធំ​នៅ​ក្នុង​ការប្រកួត​បាល់​ទាត់​ដណ្ដើមពានរង្វាន់​បន្ទាប់​ទៅ​ទៀត​​បាន? ដោយ​ឥឡូវនេះ​កំពុង​តែ​ក្លាយ​ជា​តារា​ផ្សាយ​វិទ្យុ ឬ​ទូរទស្សន៍​ជា​សាធារណៈ​របស់ជាតិ​នៃ​ប្រទេស​អ៊ីតាលី តើ​វា​នឹង​បន្ត​ក្លាយ​ជា​សត្វ​សេក​ដែល​ទទួល​បាន​ការប្រសិទ្ធិពរ​ពី​សម្ដេច​ប៉ាប​ហ្វ្រង់ស៊ីស (Pope Francis) នៅ​ទីលាន​សាំង​ភីទ័រ (Saint Peter) នោះ​ឬ? បើ​មិន​ដូច្នោះ​ទេ តើ​​វា​​នឹង​​ជា​ណែលី ​(Nelly) ដែល​ជា​សត្វ​ដំរី​អាល្លឺម៉ង់​ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​ទាយ​​លទ្ធផល​ប្រកួត​ត្រូវ​ចំនួន 30 ក្នុង​ចំណោម 33 នោះ​ឬ? ហើយ​​បើ​តាម​ពិត​ទៅ មិន​ត្រូវ​វាយតម្លៃ​ទាប​ចំពោះ​កម្លាំង​អាត្ម័ន​នៃ​កូន​ខ្លាឃ្មុំ​ផេនដា​ដែល​មាន​ការគាំទ្រ​ដោយ​ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​នោះ​ឡើយ។

សត្វ​សេក​អ៊ីតាលី​ដែល​មាន​ឈ្មោះ អាម័រ ឬ Amore (ដែល​ភាសា​អ៊ីតាលី​មាន​ន័យ​សំដៅ​លើ​ព្រះ​មេត្រី​) នឹងប្រាប់ពីទំនាយ​របស់​វា​តាមរយៈ​ការ​ជ្រើសយ​ក​ទង់ជាតិ​នៃ​ក្រុម​អ្នកឈ្នះ​លើ​ទីលាន​បាល់ទាត់​ដែល​ជា​គំនូរ​តូច​មួយ។ ណែលី (Nelly) និយម​ទាយ​ក្រុម​អ្នកឈ្នះ​ដោយ​ការ​ទាត់បាល់​បញ្ចូល​ទៅ​ក្នុង​សំណាញ់​ណាមួយ​ក្នុង​ចំណោម​សំណាញ់​នានា​ដែល​មាន​ដោត​ទង់​ជាតិ​នៃ​ប្រទេស​កំពុងចូលរួមប្រកួតទាំងនោះនៅមុខ ។ ផ្ទុយទៅវិញ កូនខ្លាឃ្មុំផេនដានឹងទាយលទ្ធផលដោយរើសយកអាហារពីប្រអប់ដែលមានរូបទង់ជាតិនៅខណៈកំពុងមានការប្រកួតជាក្រុម និងដោយការឡើងដើមឈើដែលមានដោតទង់ជាតិកំពុងបក់រវិចនៅវគ្គ ឬក្នុងជុំនៃអ្នកឈ្នះ។

តើ​អ្នក​មាន​សត្វ​ចិញ្ចឹម​​ទេ?
តើ​គេ​​អាច​នឹង​​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ឬ​? តាមវិធី​ណា​?
អនុញ្ញាត​ឱ្យ​​វា​​ព្យាយាម​ធ្វើ​ចុះ!

by Vibol Keo

11 Votes
#318 of #1440 in the World
#1 of #2 for Khmer


Vibol Keo's website

Go to the ranking page for Khmer

Can you translate better?

Join the challenge